ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះត្រួតពិនិត្យ និងវាយតម្លៃការដាក់មាន់ ចំណី ថ្នាំវ៉ាក់សាំង និងចុះកិច្ចសន្យាជាមួយអ្នកថែមាន់ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្នុងខេត្តឧត្តរមានជ័យ

ចុះត្រួតពិនិត្យ និងវាយតម្លៃការដាក់មាន់ ចំណី ថ្នាំវ៉ាក់សាំង និងចុះកិច្ចសន្យាជាមួយអ្នកថែមាន់ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្នុងខេត្តឧត្តរមានជ័យ 🖼 10 រូបភាព

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារសមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោង ACSEP សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះត្រួតពិនិត្យ និងវាយតម្លៃការដាក់មាន់ ចំណីអាហារ និងការចាក់ថ្នាំវ៉ាក់សាំង នៅខេត្តឧត្តរមានជ័យ។

ក្រុមការងារបានចុះកិច្ចសន្យាជាមួយអ្នកចិញ្ចឹមមាន់ក្នុងតំបន់ ដើម្បីធានាបានការគ្រប់គ្រងហ្វូងមាន់ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់គម្រោង។