ថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារអនុវត្តគម្រោង ACSEP ចុះជួបពិភាក្សា និងវាយតម្លៃដល់ទីតាំងសហគមន៍កសិកម្មមួយចំនួន ដែលបានស្នើសុំការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចពីគម្រោង។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានពិនិត្យលក្ខខណ្ឌជាក់ស្តែងនៅមូលដ្ឋាន និងផ្លាស់ប្តូរយោបល់ជាមួយសមាជិកសហគមន៍ ដើម្បីកំណត់អាទិភាព និងភាពសមស្របនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនឹងផ្តល់ជំនួយ។
លទ្ធផលនៃការវាយតម្លៃនេះ នឹងជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តជ្រើសរើសសហគមន៍ដែលមានលក្ខណៈសមស្របទទួលបានការគាំទ្របន្ថែមពីគម្រោង ACSEP ខេត្តឧត្តរមានជ័យ។