ព័ត៌មាន · Workshop · សិក្ខាសាលា

វេទិកាស្តីពី​ "ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម​ សហគមន៍​កសិកម្ម​ និងកសិករ​ចិញ្ចឹមពូជ​មាន់ស្រុក"

វេទិកាស្តីពី​ "ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម​ សហគមន៍​កសិកម្ម​ និងកសិករ​ចិញ្ចឹមពូជ​មាន់ស្រុក"

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីរួមខេត្តឧត្តរមានជ័យ នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោង សមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវេទិកាមួយ ស្តីពីការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន ដោយភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក។

វេទិកានេះជាឱកាសឲ្យភាគីពាក់ព័ន្ធទាំងអស់ជួបជុំគ្នាពិភាក្សា និងស្វែងរកយន្តការសហការ ដែលអាចជួយពង្រីកទីផ្សារ និងបង្កើនប្រាក់ចំណូលដល់កសិករចិញ្ចឹមមាន់ស្រុកនៅក្នុងខេត្តឧត្តរមានជ័យ។

តាមរយៈវេទិកានេះ គម្រោង ACSEP សង្ឃឹមថានឹងជួយបង្កើតខ្សែច្រវាក់តម្លៃដ៏រឹងមាំរវាងអ្នកផលិត និងអ្នកទិញ ក្នុងវិស័យចិញ្ចឹមមាន់ស្រុកនាពេលអនាគត។