ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភា្នក់ងារសុខភាពសត្វភូមិ ស្តីអំពី ជំងឺបក្សី(មាន់) ការព្យាបាល និង ការអនុវត្តជីវសុវត្ថិភាពឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែ និងភ្ញាស់កូនមានស្រែ

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភា្នក់ងារសុខភាពសត្វភូមិ ស្តីអំពី ជំងឺបក្សី(មាន់) ការព្យាបាល និង ការអនុវត្តជីវសុវត្ថិភាពឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែ និងភ្ញាស់កូនមានស្រែ

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ផ្នែកទទួលបន្ទុកសុខភាព និងផលិតកម្មសត្វចិញ្ចឹមនៃគម្រោង ACSEP បានបន្តរៀបចំវគ្គបណ្តុះបណ្តាលមួយទៀត សម្រាប់ភ្នាក់ងារសុខភាពសត្វនៅតាមភូមិ ស្តីពីការទប់ស្កាត់ និងព្យាបាលជំងឺបក្សី។

មាតិកាសំខាន់នៃវគ្គនេះ គឺបង្រៀនពីរបៀបសង្កេតរោគសញ្ញា វិធីព្យាបាលដំបូង និងការអនុវត្តជីវសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព ក្នុងការចិញ្ចឹមមាន់ស្រែ និងការភ្ញាស់កូនមាន់ក្នុងគ្រួសារ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។

សកម្មភាពនេះបានបន្តពង្រឹងសមត្ថភាពបច្ចេកទេសដល់បណ្តាញភ្នាក់ងារសុខភាពសត្វមូលដ្ឋាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់គម្រោង ACSEP ក្នុងការធានាសុវត្ថិភាពផលិតកម្មសត្វចិញ្ចឹមតាមភូមិ។