ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសម្រាប់រយៈពេលពីរខែ គឺខែមេសា និងខែឧសភា។
ក្នុងកិច្ចប្រជុំនេះ តំណាងសមាសភាគនីមួយៗនៃគម្រោងបានធ្វើរបាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម និងសំណើដំណោះស្រាយ ដើម្បីធានាឲ្យសកម្មភាពនានាដំណើរការតាមផែនការកំណត់។
កិច្ចប្រជុំតាមដានវឌ្ឍនភាពនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីជួយអង្គភាពគ្រប់គ្រងគម្រោងសម្របសម្រួល និងកែសម្រួលទិសដៅការងារ ឲ្យស្របតាមគោលដៅរួមរបស់គម្រោង ACSEP។