នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីអនុវត្តគម្រោង ACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងឱកាសទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបជាមួយក្រុមការងារមូលដ្ឋាន និងស្តាប់របាយការណ៍អំពីវឌ្ឍនភាព និងផលប៉ះពាល់នៃគម្រោង ACSEP ដល់ជីវភាពកសិករក្នុងខេត្តព្រះវិហារ។
ដំណើរទស្សនកិច្ចនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍កសិកម្មនៅតាមមូលដ្ឋាន ជាពិសេសនៅខេត្តព្រះវិហារ។