ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រង សុវត្ថិភាព កសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម" នៅសណ្ឋាគារខេមរាអង្គរ

វគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រង សុវត្ថិភាព កសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម" នៅសណ្ឋាគារខេមរាអង្គរ

នៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារខេមរាអង្គរ ទីរួមខេត្តសៀមរាប នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្នុងនាមអង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម។

វគ្គបណ្តុះបណ្តាលនេះមានគោលដៅជួយសហគ្រិនកសិកម្មនៅខេត្តសៀមរាប យល់ដឹងកាន់តែច្បាស់ អំពីស្តង់ដារអនាម័យ និងវិធានការគ្រប់គ្រងហានិភ័យ ក្នុងដំណើរការផលិត និងកែច្នៃផលិតផលកសិកម្ម។

លទ្ធផលរំពឹងទុកនៃវគ្គបណ្តុះបណ្តាលនេះ គឺបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកសិកម្មខ្នាតតូច និងមធ្យមនៅខេត្តសៀមរាប ក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក។