ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្ដុះបណ្ដាលស្ដីពីជំងឺបក្សី ការព្យាបាល និងវិធានការការពារ នៅខេត្ដកំពង់ធំ

វគ្គបណ្ដុះបណ្ដាលស្ដីពីជំងឺបក្សី ការព្យាបាល និងវិធានការការពារ នៅខេត្ដកំពង់ធំ

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិតនាយកគម្រោង ACSEP លោក ហេង សាមឌី ប្រធានផ្នែកតាមដាន និងវាយតម្លៃគម្រោង បានធ្វើជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលមួយ ដែលរៀបចំឡើងនៅខេត្តកំពង់ធំ ស្តីពីជំងឺបក្សី វិធីព្យាបាល និងវិធានការការពារ។

វគ្គបណ្តុះបណ្តាលនេះមានគោលដៅជួយឲ្យកសិករនៅមូលដ្ឋាន អាចសង្កេតឃើញ និងទប់ស្កាត់ការរីករាលដាលនៃជំងឺបក្សីបានទាន់ពេលវេលា ជាពិសេសក្នុងចំណោមគ្រួសារដែលចិញ្ចឹមមាន់ និងសត្វស្លាបផ្សេងទៀត។

សកម្មភាពនេះស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់គម្រោង ACSEP ក្នុងការគាំទ្របច្ចេកទេសដល់វិស័យសុខភាពសត្វនៅខេត្តកំពង់ធំ។