ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះជួបពិភាក្សា និងវាយតម្លៃនៅតំបន់សហគមន៍កសិកម្មមួយចំនួន ដើម្បីជ្រើសរើសសហគមន៍ណាដែលសមស្របនឹងចូលរួមធ្វើបទបង្ហាញផលិតកម្មកសិកម្ម និងទទួលការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចពីគម្រោង។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានផ្លាស់ប្តូរយោបល់ជាមួយអ្នកតំណាងសហគមន៍ អំពីសក្ដានុពល និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ។
ការជ្រើសរើសនេះនឹងជួយធានាថា ជំនួយហេដ្ឋារចនាសម្ព័ន្ធពីគម្រោង ACSEP ត្រូវបានផ្តល់ទៅដល់សហគមន៍ដែលមានលទ្ធភាព និងចេតនាអនុវត្តគម្រោងបានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតនៅខេត្តត្បូងឃ្មុំ។