ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះសិក្សានិងវាយតម្លៃជ្រើសរើសសហគមន៍កសិកម្ម សម្រាប់ស្នើសុំការគាំទ្រហេដ្ឋារចនាសម្ព័ន្ឋខ្នាតតូចពីគម្រោង នៅស្រុករវៀង ស្រុកជ័យសែន ស្រុកគូលែន និងស្រុកជាំក្សាន្ត

ចុះសិក្សានិងវាយតម្លៃជ្រើសរើសសហគមន៍កសិកម្ម សម្រាប់ស្នើសុំការគាំទ្រហេដ្ឋារចនាសម្ព័ន្ឋខ្នាតតូចពីគម្រោង នៅស្រុករវៀង ស្រុកជ័យសែន ស្រុកគូលែន និងស្រុកជាំក្សាន្ត

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ត្រីអនុវត្តគម្រោង ACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសិក្សា និងវាយតម្លៃដើម្បីជ្រើសរើសសហគមន៍កសិកម្ម ដែលមានលក្ខណៈសមស្របទទួលការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចពីគម្រោង។

តំបន់ដែលក្រុមការងារបានចុះទស្សនកិច្ចរួមមាន ស្រុករវៀង ស្រុកជ័យសែន ស្រុកគូលែន និងស្រុកជាំក្សាន្ត ដែលជាតំបន់មានសក្ដានុពលកសិកម្ម ប៉ុន្តែនៅខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

លទ្ធផលនៃការសិក្សា និងវាយតម្លៃនេះ នឹងជាមូលដ្ឋានសម្រាប់ការគាំទ្របន្ថែមរបស់គម្រោង ACSEP ចំពោះសហគមន៍កសិកម្មនៅខេត្តព្រះវិហារ។