ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវេទិកាមួយ ដើម្បីជំរុញភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក។
វេទិកានេះបានផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធពិភាក្សាអំពីបញ្ហាប្រឈម និងលទ្ធភាពពង្រីកទីផ្សារ សម្រាប់ផលិតផលមាន់ស្រុកចិញ្ចឹមតាមគ្រួសារនៅខេត្តសៀមរាប។
តាមរយៈកិច្ចសហការនេះ គម្រោង ACSEP សង្ឃឹមថានឹងជួយបង្កើនប្រាក់ចំណូល និងភាពធន់នៃជីវភាពរស់នៅរបស់កសិករចិញ្ចឹមមាន់ក្នុងស្រុកនៅតំបន់សៀមរាប។