ព័ត៌មាន · Workshop · សិក្ខាសាលា

ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មលើការរៀបចំផែនការអាជីវកម្ម និងកិច្ចសន្យាកសិកម្ម នៅខេត្តសៀមរាប

ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មលើការរៀបចំផែនការអាជីវកម្ម និងកិច្ចសន្យាកសិកម្ម នៅខេត្តសៀមរាប 🖼 7 រូបភាព

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកម្មវិធីពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មនៅខេត្តសៀមរាប។

កម្មវិធីនេះជួយសហគមន៍កសិកម្មឱ្យយល់កាន់តែច្បាស់ អំពីរបៀបរៀបចំផែនការអាជីវកម្ម និងគោលការណ៍នៃការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងផលិតកម្មរបស់ខ្លួន។