ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រង សុវត្ថិភាព កសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម"

វគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រង សុវត្ថិភាព កសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម"

ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅទីរួមខេត្តត្បូងឃ្មុំ នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម។

អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានទទួលចំណេះដឹងអំពីវិធានការអនាម័យ ការរក្សាទុក និងកែច្នៃផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព ដើម្បីបំពេញតម្រូវការទីផ្សារ។

កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់គម្រោង ACSEP ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅខេត្តត្បូងឃ្មុំ។