ព័ត៌មាន · Workshop · សិក្ខាសាលា

វេទិកាស្តីពី "ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករ ចិញ្ចឹមពូជមាន់ស្រុក"

វេទិកាស្តីពី "ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករ ចិញ្ចឹមពូជមាន់ស្រុក"

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវេទិកាមួយ ស្តីពីការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក។

វេទិកានេះជាកន្លែងជួបជុំរវាងអ្នកជំនួញ តំណាងសហគមន៍ និងកសិករមូលដ្ឋាន ដើម្បីស្វែងយល់ពីលទ្ធភាពសហការគ្នាបង្កើនតម្លៃបន្ថែម ដល់ផលិតផលមាន់ស្រុកនៅខេត្តត្បូងឃ្មុំ។

សកម្មភាពនេះឆ្លុះបញ្ចាំងពីវិធីសាស្ត្ររបស់គម្រោង ACSEP ក្នុងការភ្ជាប់ទីផ្សារឲ្យកសិករខ្នាតតូចអាចទទួលបានផលប្រយោជន៍ ពីខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយចីរភាព។