ថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារសម្រាប់សហគ្រាសកសិកម្ម។
វគ្គបណ្តុះបណ្តាលនេះ បានផ្តោតលើការណែនាំពីស្តង់ដារអនាម័យ វិធានការការពារការចម្លងមេរោគ និងបច្ចេកទេសរក្សាគុណភាពផលិតផល ដែលចាំបាច់សម្រាប់សហគ្រាសកសិកម្មនៅខេត្តកំពង់ចាម។
តាមរយៈកម្មវិធីនេះ គម្រោង ACSEP បន្តជួយពង្រឹងសមត្ថភាពសហគ្រិនកសិកម្មមូលដ្ឋាន ឲ្យអាចផលិតទំនិញដែលមានគុណភាព និងគោរពស្តង់ដារសុវត្ថិភាពចំណីអាហារ។