ព័ត៌មាន · Field Visit · ចុះអង្កេត

ពិនិត្យតាមដានវឌ្ឍនភាពគម្រោង នៅសហគមន៍កសិកម្មសំបូរមានជ័យ

ពិនិត្យតាមដានវឌ្ឍនភាពគម្រោង នៅសហគមន៍កសិកម្មសំបូរមានជ័យ

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឆេង វិបុលរិទ្ធិ ជាតំណាងលោកបណ្ឌិតនាយកគម្រោង បានដឹកនាំក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយក្រុមការងារអនុវត្តគម្រោង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅសហគមន៍កសិកម្មសំបូរមានជ័យ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានពិនិត្យផ្ទាល់នូវសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ ដើម្បីវាយតម្លៃលទ្ធផល និងផលប៉ះពាល់នៃការគាំទ្ររបស់គម្រោង ACSEP។

ការចុះត្រួតពិនិត្យរបស់ក្រុមបេសកកម្ម ADB នេះ ក៏ជាឱកាសផ្តល់មតិកែលម្អ ដើម្បីជួយធ្វើឲ្យការអនុវត្តគម្រោងនៅសហគមន៍សំបូរមានជ័យកាន់តែមានប្រសិទ្ធភាព។