ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា នាយកគម្រោង ACSEP និងសហការី រួមទាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រមទាំងតំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង។
ក្នុងអំឡុងពេលនៃការចុះទស្សនកិច្ចនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីវឌ្ឍនភាព ការគាំទ្រហិរញ្ញវត្ថុ និងបញ្ហាប្រឈមផ្សេងៗ ក្នុងការអនុវត្តគម្រោងនៅតំបន់ទាំងពីរខេត្ត។
កិច្ចសហការនេះឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងអង្គភាពគ្រប់គ្រងគម្រោង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការជំរុញការអនុវត្តគម្រោង ACSEP ជូនកសិករក្នុងស្រុក។