ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម នាយកដ្ឋានកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវេទិកាមួយ ស្តីពីការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក។
វេទិកានេះបានប្រមូលផ្តុំដៃគូជាច្រើនភាគី ដើម្បីស្វែងរកលទ្ធភាពពង្រីកទីផ្សារ និងកិច្ចសហការអាជីវកម្ម ជាមួយកសិករចិញ្ចឹមមាន់ស្រុកនៅខេត្តកំពង់ចាម។
កម្មវិធីនេះ ជាផ្នែកមួយនៃស៊េរីវេទិកាដែលគម្រោង ACSEP បានរៀបចំឡើងជាបន្តបន្ទាប់នៅតាមខេត្តគោលដៅផ្សេងៗ ដើម្បីជំរុញខ្សែច្រវាក់តម្លៃមាន់ស្រុកឲ្យកាន់តែរឹងមាំ។