ព័ត៌មាន · Field Visit · ចុះអង្កេត

ត្រួតពិនិត្យ និងតាមដានវឌ្ឍនៈភាពការងារកិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ ក្នុងកំឡុងពេលសាងសង់ផ្លូវជនបទក្រាលកៅស៊ូសរុបចំនួន ០៦ខ្សែ

ត្រួតពិនិត្យ និងតាមដានវឌ្ឍនៈភាពការងារកិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ ក្នុងកំឡុងពេលសាងសង់ផ្លូវជនបទក្រាលកៅស៊ូសរុបចំនួន ០៦ខ្សែ

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ដឹកនាំដោយលោក រុន វិសាល បានចុះត្រួតពិនិត្យ និងតាមដានការគោរពវិធានការការពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ ក្នុងអំឡុងពេលសាងសង់ផ្លូវជនបទចំនួន ០៦ខ្សែ ដែលកំពុងក្រាលកៅស៊ូ។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាថា ក្រុមហ៊ុនម៉ៅការសាងសង់ បានអនុវត្តតាមស្តង់ដារបរិស្ថាន សុវត្ថិភាពការងារ និងសមធម៌យេនឌ័រ ក្នុងដំណើរការសាងសង់ផ្លូវនីមួយៗ។

លទ្ធផលនៃការត្រួតពិនិត្យនេះ នឹងជួយធានាថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរបស់គម្រោង ACSEP មិនប៉ះពាល់ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាននោះទេ។