ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងជានាយកគម្រោង ACSEP បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងតំណាងសមាសភាគនីមួយៗនៃគម្រោង បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសកម្មភាពនាពេលខាងមុខ ដើម្បីធានាការអនុវត្តគម្រោងឲ្យទាន់ពេលវេលា។
កិច្ចប្រជុំតាមដានវឌ្ឍនភាពជាប្រចាំបែបនេះ បង្ហាញពីការតាមដានយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំក្រសួង ចំពោះការអនុវត្តគម្រោង ACSEP ក្នុងគោលដៅសម្រេចលទ្ធផលរំពឹងទុក។