ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីតាំងសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីតាំងសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាសភាគទី៣ នៃគម្រោង ACSEP ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលមួយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលប្រជុំសាលាឃុំ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលគ្រូបង្គោលមូលដ្ឋាន ដែលនឹងទទួលបន្ទុកផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់ប្រជាពលរដ្ឋ អំពីវិធានការសុវត្ថិភាពនៅពេលធ្វើដំណើរតាមផ្លូវគោក ជាពិសេសនៅតំបន់ដែលកំពុងសាងសង់ផ្លូវថ្មីៗ។

សកម្មភាពនេះឆ្លុះបញ្ចាំងពីវិធីសាស្ត្របច្ចេកទេសរបស់គម្រោង ACSEP ក្នុងការបញ្ចូលចំណេះដឹងសុវត្ថិភាពចរាចរណ៍ ទៅក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។