ព័ត៌មាន · Field Visit · ចុះអង្កេត

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តសៀមរាប

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តសៀមរាប

ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្នែកបច្ចេកវិទ្យា និងព័ត៌មានភូមិសាស្ត្រកសិកម្ម (GIS) ដឹកនាំដោយលោក ជា សុធី មន្ត្រីទទួលបន្ទុកផ្នែក GIS បានចុះប្រមូលទិន្នន័យទីតាំង នៃសហគមន៍កសិកម្ម កន្លែងកែច្នៃសិប្បកម្ម និងផ្លូវនានា នៅក្នុងខេត្តសៀមរាប។

ទិន្នន័យទីតាំងទាំងនេះ នឹងត្រូវបានចងក្រងចូលទៅក្នុងប្រព័ន្ធផែនទីឌីជីថលរបស់គម្រោង ដើម្បីជួយសម្រួលដល់ការគ្រោងផែនការ តាមដាន និងវិភាគទិន្នន័យកសិកម្មនៅតាមមូលដ្ឋាន។

ការប្រមូលទិន្នន័យ GIS នេះ ជាឧបករណ៍សំខាន់មួយ ដែលគម្រោង ACSEP ប្រើប្រាស់ដើម្បីគាំទ្រការសម្រេចចិត្ត ផ្អែកលើភស្តុតាង ក្នុងការគ្រោងផែនការអភិវឌ្ឍន៍កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប។