ព័ត៌មាន · Field Visit · ចុះអង្កេត

ពិនិត្យ និងវាយតម្លៃលើក្រុមហ៊ុនសាន់តាណា នៅខេត្តព្រះវិហារ

ពិនិត្យ និងវាយតម្លៃលើក្រុមហ៊ុនសាន់តាណា នៅខេត្តព្រះវិហារ

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារគ្រប់គ្រងគម្រោង ACSEP បានអមដំណើរជាមួយក្រុមការងារសមាសភាគទី១ ដែលគ្របដណ្តប់លើវិស័យត្រួតពិនិត្យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) ចុះទីតាំងក្រុមហ៊ុនសាន់តាណា នៅខេត្តព្រះវិហារ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានពិនិត្យលើប្រតិបត្តិការ និងលក្ខខណ្ឌហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីធានាថា កិច្ចសហការជាមួយគម្រោង ACSEP អនុវត្តទៅតាមស្តង់ដារកំណត់។

លទ្ធផលនៃការត្រួតពិនិត្យនេះ នឹងជួយធានាតម្លាភាព និងគណនេយ្យភាព ក្នុងកិច្ចសហការរវាងវិស័យឯកជន និងគម្រោងអភិវឌ្ឍន៍កសិកម្មនៅខេត្តព្រះវិហារ។