ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលភា្នក់ងារសុខភាពសត្វភូមិស្តីអំពីផ្នែកជំងឺបក្សី(មាន់) និងការអនុវត្តជីវសុវត្តិភាពឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែ

វគ្គបណ្តុះបណ្តាលភា្នក់ងារសុខភាពសត្វភូមិស្តីអំពីផ្នែកជំងឺបក្សី(មាន់) និងការអនុវត្តជីវសុវត្តិភាពឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ភ្នាក់ងារសុខភាពសត្វថ្នាក់ភូមិ ដោយផ្តោតលើចំណេះដឹងទាក់ទងនឹងជំងឺលើសត្វបក្សី ជាពិសេសមាន់។

វគ្គបណ្តុះបណ្តាលនេះបានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធអំពីវិធីសាស្រ្តទប់ស្កាត់ការរីករាលដាលនៃជំងឺនៅតាមហ្វូងមាន់ ក៏ដូចជាការអនុវត្តជីវសុវត្ថិភាព (biosecurity) ឲ្យបានត្រឹមត្រូវក្នុងការចិញ្ចឹមមាន់ស្រែតាមផ្ទះនីមួយៗ។

សកម្មភាពនេះស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង ACSEP ក្នុងការលើកកម្ពស់សុវត្ថិភាពសត្វចិញ្ចឹម និងជួយកសិករធ្វើអាជីវកម្មចិញ្ចឹមមាន់ប្រកបដោយចីរភាព។