ព័ត៌មាន · Field Visit · ចុះអង្កេត

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តេឧត្តមានជ័យ

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តេឧត្តមានជ័យ

នៅចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្នែកបច្ចេកវិទ្យា និងព័ត៌មានភូមិសាស្ត្រកសិកម្ម (GIS) នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក ជា សុធី មន្ត្រីទទួលបន្ទុកផ្នែកនេះ បានចុះទៅបំពេញការងារនៅខេត្តឧត្តរមានជ័យ។

ក្រុមការងារបានប្រមូលទិន្នន័យទីតាំងភូមិសាស្ត្រនៃសហគមន៍កសិកម្ម កន្លែងផលិតសិប្បកម្មកែច្នៃ ព្រមទាំងផ្លូវសាធារណៈនានា ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់គម្រោង ជាមូលដ្ឋានសម្រាប់ការគ្រោងផែនការអភិវឌ្ឍន៍នាពេលអនាគត។

ការងារនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់គម្រោង ACSEP ក្នុងការស្ទាបស្ទង់ និងកសាងទិន្នន័យភូមិសាស្ត្រគ្រប់ខេត្តទូទាំងប្រទេស។