នាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP បានរៀបចំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែ ក្រោមការដឹកនាំពិភាក្សារបស់លោកបណ្ឌិត សរ ចិត្រា នាយកគម្រោង។
កិច្ចប្រជុំនេះមានគោលដៅត្រួតពិនិត្យលទ្ធផលការងាររបស់សមាសភាគនីមួយៗ កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសម្រាប់ជំរុញការអនុវត្តគម្រោងឲ្យបានទាន់ពេលវេលា។
លទ្ធផលពិភាក្សាបានចង្អុលបង្ហាញពីទិសដៅការងារបន្តរបស់ក្រុមការងារនីមួយៗ សម្រាប់ខែបន្ទាប់ ដើម្បីធានាថាសកម្មភាពគម្រោងដំណើរការស្របតាមផែនការកំណត់។