ព័ត៌មាន · Field Visit · ចុះអង្កេត

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តេព្រះវិហារ

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តេព្រះវិហារ

ក្នុងចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៧ និងថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកវិទ្យា និងព័ត៌មានភូមិសាស្ត្រកសិកម្ម នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក ជា សុធី បានចុះបំពេញការងារនៅខេត្តព្រះវិហារ។

ក្រុមការងារបានប្រមូលទិន្នន័យទីតាំងសហគមន៍កសិកម្ម កន្លែងកែច្នៃសិប្បកម្ម និងបណ្តាញផ្លូវនានាក្នុងខេត្ត ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យភូមិសាស្ត្ររបស់គម្រោង។

ព័ត៌មានដែលប្រមូលបានទាំងនេះនឹងត្រូវប្រើប្រាស់ក្នុងការវិភាគ និងកំណត់អាទិភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតំបន់ដែលពាក់ព័ន្ធ។