នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះជាឱកាសសម្រាប់ក្រុមការងារនីមួយៗរាយការណ៍ពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការអនុវត្តបន្តរបស់សមាសភាគនីមួយៗនៃគម្រោង។
តាមរយៈកិច្ចពិភាក្សានេះ អង្គភាពគ្រប់គ្រងគម្រោងបានកំណត់ទិសដៅការងារអាទិភាពសម្រាប់ខែបន្ត ដើម្បីជំរុញការអនុវត្តគម្រោងឲ្យសម្រេចតាមផែនការកំណត់។