ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកវិទ្យា និងព័ត៌មានភូមិសាស្ត្រកសិកម្ម នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក ជា សុធី បានចុះបំពេញការងារបន្តនៅខេត្តព្រះវិហារ។
លើកនេះ ក្រុមការងារបានបន្តប្រមូលទិន្នន័យទីតាំងសហគមន៍កសិកម្ម កន្លែងកែច្នៃសិប្បកម្មខ្នាតតូច និងផ្លូវជនបទនានា ដើម្បីបំពេញបន្ថែមប្រព័ន្ធទិន្នន័យភូមិសាស្ត្ររបស់គម្រោង។
ការចុះកម្មភូមិម្តងហើយម្តងទៀតបែបនេះជួយឲ្យគម្រោង ACSEP មានទិន្នន័យគ្រប់ជ្រុងជ្រោយបន្ថែមទៀត សម្រាប់ការគ្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។