ព័ត៌មាន · Workshop · សិក្ខាសាលា

អនុវត្តវគ្គបណ្ដុះបណ្ដាលពិភាក្សាផែនការអាជីវកម្ម ដល់សហគមន៍កសិកម្ម

អនុវត្តវគ្គបណ្ដុះបណ្ដាលពិភាក្សាផែនការអាជីវកម្ម ដល់សហគមន៍កសិកម្ម 🖼 3 រូបភាព

នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC នៃគម្រោង ACSEP និងមន្ត្រីកសិកម្មខេត្ត បានឯកភាពគ្នាអនុវត្តវគ្គបណ្តុះបណ្តាលមួយ ស្តីពីការពិភាក្សារៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្ម។

វគ្គបណ្តុះបណ្តាលនេះមានគោលដៅជួយសហគមន៍កសិកម្មឱ្យមានជំនាញគ្រប់គ្រាន់ក្នុងការគ្រោងទុកផែនការអាជីវកម្មរបស់ខ្លួន ដើម្បីទ្រទ្រង់ការសម្រេចចិត្តវិនិយោគ និងផលិតកម្មប្រកបដោយចីរភាព។