ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកវិទ្យា និងព័ត៌មានភូមិសាស្ត្រកសិកម្ម នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក ជា សុធី បានចុះបំពេញការងារនៅខេត្តកំពង់ធំ។
ក្រុមការងារបានប្រមូលទិន្នន័យទីតាំងសហគមន៍កសិកម្ម កន្លែងកែច្នៃសិប្បកម្ម និងផ្លូវសាធារណៈក្នុងខេត្តនេះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យភូមិសាស្ត្ររបស់គម្រោង។
ការងារនេះនឹងជួយអ្នកគ្រោងផែនការគម្រោង ក្នុងការកំណត់អាទិភាពវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទឲ្យកាន់តែមានប្រសិទ្ធភាព។