នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈកិច្ចប្រជុំ ក្រុមការងារនីមួយៗបានធ្វើបទរាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម និងសំណើដំណោះស្រាយ ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងឲ្យទាន់ពេលវេលា។
ជាលទ្ធផល អង្គភាពគ្រប់គ្រងគម្រោងបានឯកភាពលើទិសដៅអាទិភាពការងារសម្រាប់ខែបន្ត ដើម្បីធានាការសម្រេចគោលដៅរួមរបស់គម្រោង។