ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានបន្តរៀបចំសិក្ខាសាលាមួយទៀត ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
សិក្ខាសាលានេះបានផ្តល់ព័ត៌មានចាំបាច់ដល់អ្នកចូលរួម អំពីនីតិវិធីច្បាប់ និងវិធានការគ្រប់គ្រងសុវត្ថិភាពរុក្ខជាតិ ដែលកសិករគប្បីអនុវត្តតាម។
សកម្មភាពនេះជាផ្នែកមួយនៃការផ្សព្វផ្សាយច្បាប់ជាបន្តបន្ទាប់ របស់គម្រោង ACSEP ក្នុងគោលបំណងលើកកម្ពស់ការគោរពច្បាប់ភូតគាមអនាម័យទូទាំងប្រទេស។