នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំងជាប្រធានអង្គភាពអនុវត្តគម្រោង ACSEP ថ្នាក់ខេត្ត បានដឹកនាំបើកសិក្ខាសាលាមួយស្តីពីការផ្គូផ្គងស្ថាប័នហិរញ្ញវត្ថុជាមួយក្រុមអ្នកខ្ចីប្រាក់ ក្រោមសមាសភាគទី១របស់គម្រោង។
សិក្ខាសាលានេះមានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នផ្តល់ប្រាក់កម្ចី និងសមាជិកសហគមន៍កសិកម្មដែលមានតម្រូវការមូលនិធិ ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការធ្វើអាជីវកម្មកសិកម្ម។
តាមរយៈកម្មវិធីនេះ អ្នកចូលរួមទាំងស្ថាប័នហិរញ្ញវត្ថុ និងក្រុមអ្នកខ្ចីប្រាក់ មានឱកាសសាកសួរ និងពិភាក្សាលក្ខខណ្ឌកម្ចីដោយផ្ទាល់ជាមួយគ្នា។