នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារនីមួយៗបានចែករំលែកលទ្ធផលការងារ និងបញ្ហាប្រឈមក្នុងខែកន្លងទៅ ព្រមទាំងលើកយោបល់ដំណោះស្រាយសម្រាប់ការអនុវត្តបន្ត។
ជាលទ្ធផលចុងក្រោយ អង្គភាពគ្រប់គ្រងគម្រោងបានឯកភាពលើផែនការសកម្មភាពអាទិភាពសម្រាប់ខែបន្ទាប់ ដើម្បីរក្សានិរន្តរភាពនៃការអនុវត្តគម្រោង។