នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង រួមទាំងលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សន សារ៉ុម ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តត្បូងឃ្មុំ បានចុះផ្ទៀងផ្ទាត់ និងជ្រើសរើសកសិករសម្រាប់ធ្វើចម្ការបង្ហាញដំណាំស្វាយចន្ទី និងដំណាំដំឡូងមី។
ការជ្រើសរើសនេះជាផ្នែកមួយក្នុងការរៀបចំសាកល្បង និងផ្សព្វផ្សាយបច្ចេកទេសដាំដុះថ្មីៗ ដល់សហគមន៍កសិកម្មតាមខេត្តគោលដៅរបស់គម្រោង។