ព័ត៌មាន · Field Visit · ចុះអង្កេត

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តកំពង់ចាម

ប្រមូលទីតាំងសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ នៅក្នុងខេត្តកំពង់ចាម

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកវិទ្យា និងព័ត៌មានភូមិសាស្ត្រកសិកម្ម នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក ជា សុធី បានបន្តចុះបំពេញការងារនៅខេត្តកំពង់ចាម។

ក្រុមការងារបានប្រមូលព័ត៌មានទីតាំងសហគមន៍កសិកម្ម កន្លែងកែច្នៃសិប្បកម្ម និងផ្លូវសាធារណៈបន្ថែមទៀត ដើម្បីបំពេញភាពពេញលេញនៃទិន្នន័យភូមិសាស្ត្ររបស់ខេត្ត។

ការចុះកម្មភូមិជាបន្តបន្ទាប់នេះឆ្លុះបញ្ចាំងពីវិធីសាស្រ្តអនុវត្តការងារជាប្រព័ន្ធរបស់គម្រោង ACSEP ក្នុងការគ្របដណ្តប់ទិន្នន័យគ្រប់ខេត្តគោលដៅ។