ត្រូវនឹងថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត សរ ចិត្រា នាយកគម្រោង ACSEP បានចុះជួបពិភាក្សា ជាមួយមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្នាក់ខេត្ត។
ក្នុងជំនួបនេះ លោកបណ្ឌិតនាយកបានផ្តល់ការណែនាំដល់មន្រ្តីមូលដ្ឋាន អំពីទិសដៅការងារ វិធីសាស្រ្តអនុវត្ត និងចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែម ដើម្បីជំរុញលទ្ធផលការងាររបស់គម្រោងនៅថ្នាក់ខេត្ត។
ការជួបពិភាក្សានេះជួយពង្រឹងទំនាក់ទំនងការងាររវាងអង្គភាពគ្រប់គ្រងគម្រោងថ្នាក់កណ្តាល និងក្រុមអនុវត្តន៍ថ្នាក់មូលដ្ឋាន ដើម្បីធានាបាននូវការសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព។