នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិតនាយកគម្រោង ACSEP និងសហការីបានចុះត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មចំនួន ០២ ដែលត្រូវបានជ្រើសរើសដោយគម្រោង។
ការចុះត្រួតពិនិត្យផ្តោតលើការវាយតម្លៃវឌ្ឍនភាពជាក់ស្តែងនៃសកម្មភាព ដែលសហគមន៍ និងសហគ្រាសទាំងពីរកំពុងអនុវត្ត ក្រោមការគាំទ្ររបស់គម្រោង។
លទ្ធផលនៃការត្រួតពិនិត្យនេះ នឹងជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តលើការគាំទ្របច្ចេកទេស ឬហិរញ្ញវត្ថុបន្ថែម ដើម្បីជួយសហគមន៍ និងសហគ្រាសទាំងនេះឲ្យអភិវឌ្ឍកាន់តែរឹងមាំ។