នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យក្រុមការងារនីមួយៗធ្វើបទបង្ហាញពីលទ្ធផលការងារកន្លងទៅ និងបញ្ហាប្រឈមរបស់ខ្លួន។
ដោយផ្អែកលើកិច្ចពិភាក្សានេះ អង្គភាពគ្រប់គ្រងគម្រោងបានកំណត់អាទិភាពការងារសម្រាប់ខែបន្ទាប់ ដើម្បីធានាថាការអនុវត្តគម្រោងបន្តដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។