ព័ត៌មាន · Field Visit · ចុះអង្កេត

ត្រួតពិនិត្យ និងតាមដានវឌ្ឍនៈភាពការងារគាំពារបរិស្ថាន និងសង្គមក្នុងការសាងសង់ផ្លូវជនបទក្រាលកៅស៊ូនៅខេត្តគោលដៅគម្រោងចំនួន ៣

ត្រួតពិនិត្យ និងតាមដានវឌ្ឍនៈភាពការងារគាំពារបរិស្ថាន និងសង្គមក្នុងការសាងសង់ផ្លូវជនបទក្រាលកៅស៊ូនៅខេត្តគោលដៅគម្រោងចំនួន ៣

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក រុន វិសិទ្ធិ បានចុះត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការគាំពារបរិស្ថាន និងសង្គម ក្នុងសកម្មភាពសាងសង់ផ្លូវជនបទក្រាលកៅស៊ូ។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅខេត្តគោលដៅចំនួន៣របស់គម្រោង ក្នុងគោលបំណងធានាថាការសាងសង់ផ្លូវគោរពតាមស្តង់ដារបរិស្ថាន និងសង្គមកំណត់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់សហគមន៍មូលដ្ឋាន។