ព័ត៌មាន · Workshop · សិក្ខាសាលា

កិច្ចប្រជុំស្តីពី ការងារពាក់ព័ន្ធនឹងការគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ

កិច្ចប្រជុំស្តីពី ការងារពាក់ព័ន្ធនឹងការគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង ACSEP បានដឹកនាំកិច្ចប្រជុំមួយស្តីអំពីការងារពាក់ព័ន្ធនឹងការគាំពារបរិស្ថាន សង្គម និងយេនឌ័រ។

អ្នកចូលរួមបានពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងវិធានការចាំបាច់ ដើម្បីធានាឲ្យសកម្មភាពគម្រោងគោរពគោលការណ៍គាំពារបរិស្ថាន សង្គម និងសមភាពយេនឌ័រ។