ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងអប់រំផ្សព្វផ្សាយចំនួន៣លើក។
សកម្មភាពនេះមានគោលដៅផ្សព្វផ្សាយព័ត៌មានគម្រោង និងប្រមូលមតិយោបល់ពីប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍។