នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីអនុវត្តគម្រោង ACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយសហគមន៍កសិកម្មពន្លកថ្មី។
ការជួបនេះមានគោលបំណងសាកសួរព័ត៌មាន ពិនិត្យស្ថានភាពផលិតកម្ម និងអាជីវកម្មរបស់សហគមន៍ ព្រមទាំងរួមគ្នារៀបចំផែនការអាជីវកម្មសាកល្បង។