ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះទៅថតចងក្រងជាឯកសារវីឌីអូអំពីការប្រមូលផលដំណាំស្វាយចន្ទីររបស់លោក ហ៊ី វីន សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។
ក្រៅពីនោះ ក្រុមការងារក៏បានកត់ត្រាសកម្មភាពប្រមូលផលដំឡូងមីរបស់កសិករក្នុងតំបន់ផងដែរ ដើម្បីនាំយកមកផលិតជាឯកសារផ្សព្វផ្សាយបទពិសោធន៍ជោគជ័យរបស់កសិករក្រោមគម្រោង ACSEP ជូនសាធារណជន។