នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានដឹកនាំវគ្គបណ្តុះបណ្តាលមួយទៀត ស្តីពីការបង្ហាត់បង្ហាញផែនការអាជីវកម្ម និងកិច្ចសន្យាកសិកម្ម។
វគ្គបណ្តុះបណ្តាលនេះជាចំណែកមួយក្នុងកម្មវិធីបន្តពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្ម ដើម្បីជួយពួកគេគ្រប់គ្រងផលិតកម្ម និងទីផ្សាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។