នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអង្កេតតាមដានសមាសភាពចង្រៃ និងប្រព័ន្ធប្រកាសអាសន្នជាមុន។
វគ្គនេះធ្វើឡើងនៅខេត្តកំពង់ធំ ដោយផ្តោតលើដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ដើម្បីជួយបុគ្គលិកមូលដ្ឋានស្គាល់សញ្ញាចង្រៃទាន់ពេលវេលា។