ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំសិក្ខាសាលានៅខេត្តព្រះវិហារ។
សិក្ខាសាលានេះមានគោលដៅពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វថ្នាក់ភូមិ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការផ្ទុះជំងឺលើសត្វមាន់ឱ្យមានប្រសិទ្ធភាពជាងមុន។