កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទីប្រឹក្សាផ្នែកដំណាំរបស់ AVCC បានសហការជាមួយមន្ត្រីជំនាញពីនាយកដ្ឋានដំណាំឧស្សាហកម្ម (DoIC) បន្តរៀបចំវគ្គបណ្តុះបណ្តាលទី៣ ដល់សមាជិកសហគមន៍កសិកម្ម។
វគ្គនេះផ្តោតលើបច្ចេកទេសថែទាំដំណាំស្វាយចន្ទី និងវិធីដាំដំណាំស្វាយកែវរមៀតឱ្យទុំក្រៅរដូវ ដើម្បីជួយកសិករបង្កើនផលិតភាព និងចំណូលបន្ថែម។