ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាស្តីពី "ការពង្រីកឱកាសទីផ្សារសម្រាប់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម" នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម

សិក្ខាសាលាស្តីពី "ការពង្រីកឱកាសទីផ្សារសម្រាប់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម" នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម 🖼 14 រូបភាព

កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានសហការជាមួយក្រុមទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) រៀបចំសិក្ខាសាលានៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

សិក្ខាសាលានេះជាចំណែកមួយក្នុងកិច្ចខិតខំពង្រីកឱកាសទីផ្សារថ្មីៗ ជូនដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មនៅក្នុងខេត្តគោលដៅរបស់គម្រោង។